តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Randy Kilgore

តើព្រះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ​ នៅពេលថ្មីៗនេះ?

ខ្ញុំបា​ន​ជួប​បុរស​ម្នាក់​ ដែល​បាន​ជឿជា​ក់​ថា ព្រះ​​ពិ​តជា​​មិន​អាច​អត់​ទោស​ឲ្យ​​​គាត់​ ចំពោះ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ឡើយ។ មាន​​បុ​រស​ចំ​ណាស់​ម្នា​ក់​បាន​ជួ​យលើ​កទឹ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំមា​ន​ចិត្ត​រី​ក​រាយ ពេល​បា​ន​ដឹ​ង​ថា ​​​មួយ​ឆ្នាំ​ក្រោ​យ​មក ​គាត់​មិន​គ្រា​ន់​តែ​បាន​​​ទទួ​ល​​​ព្រះ​​យេ​ស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ​ផ្ទាល់​ខ្លួន​រ​ប​ស់គា​ត់​​​ប៉ុណ្ណោះ​ទេ​ ប៉ុ​ន្តែ ថែម​ទាំង​មា​ន​ចិត្ត​ស្រេក​ឃ្លាន​ចំ​ពោះព្រះ​ប​ន្ទូល ក្នុ​ង​បទ​គម្ពី​រ​​ថែ​ម​ទៀត​​ផង។​ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ បី​ឆ្នាំក្រោ​យ​ម​ក នៅ​ពេល​ខ្ញុំ​បាន​​ជួប​​និ​​យាយ​ជា​មួយ​គា​ត់ ខ្ញុំ​បាន​ក​ត់​សំគា​ល់​ឃើញ​ថា​ ភាព​ក្លៀវ​ក្លារ​ប​ស់​គាត់​ក៏លែងមាន ហើយ​គាត់​ប្រែ​​ជា​​រ​អ៊ូរ​ទាំ​ថា​ “ខ្ញុំ​មិន​យល់​ទាល់​តែសោះ​ ថា​​ហេតុ​អ្វី​​បា​ន​​ជា​​​ព្រះ​អនុញ្ញាត​ ឲ្យ​មនុស្ស​អាក្រក់​ចម្រុ​ង​ចម្រើន ខណៈ​ដែល​​​​​កូន​ៗ​រ​បស់​ទ្រ​ង់​ជាច្រើ​​ន (រួមទាំង​ខ្លួ​ន​គាត់​ផ​ង​) កំពុង​ជួ​ប​កា​រ​ខ្វះខា​ត​យ៉ា​ង​ត្រ​ដាប​​​ត្រ​ដួស​”។ ដូច​នេះ ការ​រអ៊ូ​រទាំ​​​បា​នស៊ី​​​បំផ្លា​ញ​​អំណរ​នៃសេ​ច​ក្តីជំនឿ​​រប​ស់គា​ត់​ហើយ។

គាត់​ភ្លេច​ហើ​យថា​ ខ្លួន​ត្រូ​វ​ការ​​​ព្រះគុ​ណ​រប​ស់​​ព្រះ​​គ្រី​ស្ទ​ខ្លាំ​ងប៉ុ​ណ្ណា គឺ​មិ​ន​ខុស​ពី​គ្រីស្ទ​បរិស័ទ​ជាច្រើ​នទៀ​ត​ឡើយ​។ គាត់បា​ន​ដឹង​គុ​ណ​ព្រះ ពេល​គាត់​​ទទួល​​​ព្រះអ​ម្ចា​ស់​ជា​លើក​​ដំបូង ​តែកា​រដឹ​ង​គុណ​នោះ​បា​នបា​ត់​ប​ង់​អ​ស់​ហើយ​។ ការ​នេះបា​ន​រំឭ​ក​យើង អំពី​​ពួ​កឈ្នួ​លនៅ​ចំ​ការ​ទំពាំង​បាយ​ជូ​រ ដែ​លព្រះ​យេ​ស៊ូ​វបា​ន​មា​នប​ន្ទូ​លក្នុ​ង​រឿង​ប្រៀ​បប្រ​ដូច(ម៉ាថាយ ២០:១-១៦)។ ពួក​ឈ្នួល​ទាំ​ងនោះ​ បាន​ងាក​ម​កផ្តោ​ត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែ​លអ្ន​ក​ដទៃ​បា​នទ​ទួល ជា​ជាង​ដឹង​គុណ​ចៅ​ហ្វា​យរ​ប​ស់ខ្លួ​ន(ខ.១០-១២)។

ព្រះ​ទ្រង់​មិ​នដែ​ល​ជំពា​ក់​យើង ក្នុង​ការ​អ្វី​ឡើយ​ តែ​ទ្រង់​បា​ន​ប្រទាន​សេច​ក្តីស​ង្រ្គោះ​​ដល់​យើង​ ដោយ​​មិ​ន​គិត​ថ្លៃ​ ពេលដែលយើ​ង​ទ​ទួលព្រះ​គ្រីស្ទ​ គឺ​ដូច​ដែ​ល​ទ្រង់​បាន​ស​ន្យា។ រួច​ទ្រង់​​បាន​បន្ថែ​ម​ពី​លើ​​សេចក្ដី​សប្បុរស​​របស់ទ្រ​ង់ ដោយ​ចាត់​ព្រះ​វិ​ញ្ញាណ​​​រប​ស់ទ្រ​ង់ ឲ្យ​មក​ជួយ​​យើង​​ក្នុង​​ជី​វិត​នេះ​ ខណៈ​ដែល​យើ​ង​កំពុ​ង​ត្រៀម​ខ្លួន​ ទទួល​​សេច​ក្តី​អំណ​រ​​ដ៏​នៅអ​ស់កល្ប​ជា​និច្ច​ ជា មួយ​ទ្រង់។ ពេលយើ​ង​ជួប​ការ​អ្វី​ដែ​លហា​ក់ដូ​ច​ជាអ​យុត្តិ​ធម៌ ​ក្នុ​ង​ជីវិ​​តនេះ នោះ​ចូរ​យើង​ស​ម្លឹង​មើល​ទៅឯ​ទ្រ​ង់ និង​ព្រះប​ន្ទូល​​​របស់​ទ្រង់ ជា​ជាង​សម្លឹង​មើល​អ្នក​ដទៃ។ —Randy Kilgore

នៅ​ក្នុង​ព្រះហស្តព្រះជានិច្ច

ក្នុង​អំឡុងរ​យៈពេ​ល​នៃ​​ការ​សិក្សា​​ឆ្នាំ​ទី​១​​របស់​ខ្ញុំ ​នៅ​​សា លា​ព្រះគ​ម្ពីរ មាន​មិត្ត​ភក្តិ​​​ថ្មី​​របស់​​ខ្ញុំម្នាក់ បាន​​រៀប​រាប់​​អំពី​ជីវិត​​របស់​នាង​ឲ្យ​ខ្ញុំស្តា​ប់។ ពេល​ប្តី​របស់​នាង​បោះ​ប​ង់ នាង​ចោល នាង​ត្រូវ​ចិញ្ចឹម​កូន​តូច​ៗ​ពីរ​នាក់​តែ​ម្នាក់​ឯង។ នាង​​អាច​រក​​ចំណូល​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដូច្នេះ ​នាង​​មាន​ឱកាស​​តិ​ចណា​ស់ នៅ​ក្នុង​ការ​គេចចេ​ញ​ពីភា​ព​​ក្រី​ក្រ និងគ្រោះ​ថ្នាក់​​ទាំ​ងឡា​យ នៅ​ក្នុងតំ​បន់​ដែល​នាង​រស់​នៅ។

ក្នុង​នាម​ជា​ឪ​ពុក​ម្នាក់ ខ្ញុំ​មានកា​រប៉ះ​ពាល់​​​ចិត្ត ពេល​បាន​ឮនា​ង​និយា​យ​អំ​ពីក្តី​បារ​ម្ភ ​ដែល​នាង​មាន​ចំពោះ​​កូន​ៗ​របស់​នាង បាន​ជាខ្ញុំ​សួ​រនា​ង​ថា “តើអ្ន​កអា​ច​រ៉ាប់​រង​​ការ​ទាំង​អស់​នេះដោ​យ​របៀ​បណា​?” នាង​ហាក់​ដូច​ជា​​ភ្ញាក់​​ផ្អើល ​ចំពោះ​សំណួរ​នេះ ហើយ​ក៏បា​ន​ឆ្លើ​យថា​ “យើង​​​ធ្វើ​​អ្វី​​ដែលយើង​អា​ច​​ធ្វើបា​ន ហើយ​ខ្ញុំ​​ត្រូ​វ​​ថ្វា​យពួ​កគេ​​ ទៅ​​ក្នុ​ង​​ព្រះ​​ហស្ត​​​ព្រះ។” ទំនុក​ចិត្តដែ​ល​នាងមា​នចំ​ពោះព្រះ​ ក្នុង​គ្រា​​​មា​ន​ទុក្ខលំបាក បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ​ពី​​​​​ទំនុក​ចិត្ត​​ដែល​លោ​​ក​យ៉ូ​បមាន​ចំពោះ​ព្រះ​(១:៦-២២)។

មួយ​ឆ្នាំ​ក្រោយ​មក នា​ងបា​នទូ​រ​ស័ព្ទ​មក​ខ្ញុំ ដើម្បីអ​ញ្ជើញ​ឲ្យ​ខ្ញុំ​ទៅ​ចូលរួ​ម​​ពិ​ធី​បុណ្យ​សព​ នៅ​ផ្ទះ​​រប​ស់​នាង បន្ទាប់​ពី​កូន​ប្រុស​​របស់​នាង​បាន​បាត់​បង់​ជីវិត ក្នុង​ការ​បាញ់​សម្លាប់​ពី​ក្នុង​ឡាន ​នៅតាម​ផ្លូវ​។ ខ្ញុំ​ក៏​​បាន​អធិ​ស្ឋាន​សូម​ឲ្យ​ខ្ញុំមា​ន​ពាក្យ សម្រាប់​កំសាន្ត​ចិត្ត​នាង និង​​សូម​ឲ្យ​ខ្ញុំមា​នប្រា​ជ្ញា ដើម្បី​កុំឲ្យ​ព្យា​យាមព​ន្យល់​អំពី​រឿ​ង​​ដែល​មិ​នអា​ច​ពន្យ​ល់​បាន​នោះ។

ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ ពេល​ខ្ញុំនៅ​ជួ​យ​រំលែ​កទុ​ក្ខនា​ង​នៅ​​ថ្ងៃនោះ ខ្ញុំ​មាន​សេចក្តី​​ស្ញប់​​ស្ញែង ពេល​បាន​ឃើញ​នា​ងនៅ​តែ​បន្ត​កំ​សាន្តចិ​ត្ត​​អ្ន​កឯ​ទៀត​ ដូច​កាល​ពីមុ​ន ដូច​នេះ​ ទំនុក​ចិត្ត​​ដែល​នាង​មា​ន​​ចំ​ពោះ​​​ព្រះ មិន​បាន​រង្គោះ​រ​ង្គើ​ ដោយ​សារ​​ព្យុះ​ដ៏អា​ក្រក់ ​ដែល​បា​នប​ក់​បោក​មកនោះ​ឡើយ។ ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​លា​នាង​ នាង​ក៏បា​ន​និយា​យ​ប្រាប់​ខ្ញុំ​ថា “កូនប្រុ​ស​​របស់​ខ្ញុំ​នៅ​តែស្ថិ​ត​​ក្នុ​ង​ព្រះ​ហស្ត​ព្រះ​​ជា​​និច្ច”។ ពាក្យនេះ​បា​នប​ង្ហាញអំ​ពី​ជម្រៅ​នៃ​សេ​ចក្តី​ជំនឿ​រប​ស់​នា​ង​ ក្នុងពេលដ៏​សោ​ក​សៅ។ នាង​មិន​ខុស​ពី​​​លោក​យ៉ូ​បទេ​ ព្រោះនា​ង “​មិន​​បា​ន​ធ្វើបាប​ឡើយ ក៏​​មិ​ន​បាន​ប្រកាន់​ទោស​ដល់ព្រះដែរ”(ខ.២២)។

យ៉ាង​ណាមិ​ញ…

ការឈរនៅក្នុងភ្លើង

ខ​ណៈ​​ពេល​​ដែល​ភ្លើ​ងកំ​ពុង​លេប​ត្របាក់​ផ្ទះរបស់​យើង ខ្ញុំ​កំពុង​ឃ្លុំភួ​យ នៅ​​ក្នុង​​ឡា​​ន​​ភីក​​អាប់រប​ស់​​ជីតា​​រ​បស់​​ខ្ញុំ មើល​ព្រឹត្តិ​ការណ៍​នោះ​​ពីចម្ងាយ។ ឳពុក​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំថា​ កាល​នោះ​ខ្ញុំបា​ន​គេងល​ក់​ស្រួល ខណៈ​ពេល​ដែល​​គាត់​លើក​ខ្ញុំ និង​បង​ប្អូ​នប្រុ​ស​រ​បស់​ខ្ញុំ​ ព្រម​ទាំង​កូ​ន​ឆ្កែរ​ប​ស់​យើង ​ចេញ​ពីផ្ទះ​ ទៅក​ន្លែង​សុ​វត្ថិ​ភាព។ ពេលខ្ញុំ​ភ្ញា​ក់​ដឹង​ខ្លួ​ន​ឡើង ​ឃើញ​ភ្លើ​ង​ឆេះ​សន្ធោស​​ន្ធៅ ខ្ញុំ​បាន​មក​ដល់​កន្លែង​សុវត្ថិ​ភាព​​ទៅហើ​យ។ ខ្ញុំ​មិន​មាន​ការ​ភ័យ​ខ្លា​ច​ទេ ព្រោះកា​ល​នោះ ខ្ញុំ​នៅក្មេ​ងពេ​ក ហើយ​មាន​ចិត្ត​ឆ្ង​ល់​ច្រើន​ពេ​ក​ អំពី​ហេតុ​ការណ៍​នោះ។ ខ្ញុំ​នៅចាំ​អំ​ពី​ការ​មួយ​ចំនួន ដែល​បាន​កើ​ត​ឡើង​នៅ​យប់​នោះ។ ភ្លើងពិត​​ជាមា​នកម្តៅ​ខ្លាំង​ណាស់ ទោះ​បី​ជា​ខ្ញុំ​កំពុង​នៅ​ក្នុង​ឡាន​ក៏ដោ​យ ហើយ​ខ្ញុំ​ថែម​ទាំង​​មើល​ភ្លើង​ឆេះ​នោះ​ យ៉ាង​ជក់​ចិត្ត​ទៀត​​ផង។

ខ្ញុំ​ក៏​នៅនឹក​ចាំ​ អំពី​​កា​រភ័​យ​ខ្លាច​ដែល​មាន​នៅ​លើ​ទឹក​មុខ​របស់ម​នុស្ស​​គ្រប់​គ្នា ដែល​បារ​ម្ភ​ពី​សុវត្ថិ​ភាព​រ​បស់​អ្នក​ជា​ទីស្រ​ឡាញ់​រ​ប​ស់ខ្លួ​ន បា​ន​ជាពួ​ក​គេ​ខំ​ពិនិត្យមើ​លម្ត​ង​ហើយ​ម្តង​ទៀត។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ឪពុក​របស់​ខ្ញុំ​បាន​ស​ម្រុក​ចូល ទៅក្នុ​ងផ្ទះ​ដែល​កំ​ពុង​ឆាប​ឆេះ ​ដើម្បី​​រ​ក​​មើ​ល​​ជីតា​រ​បស់​​ខ្ញុំ​​ទាំង​ជ្រួលច្រ​បល់ ជា​ហេតុ​បណ្តាល​ឲ្យជី​តារ​ប​ស់ខ្ញុំ​ រត់​ទៅ​ឃាត់​ឪពុក​របស់​ខ្ញុំ ព្រោះ​ពេល​នោះ​ គា​ត់​មិ​នបា​ន​នៅ​ក្នុ​ងភ្លើ​ង​នោះទេ​។ សេចក្តី​ក្លាហាន​រប​ស់​ពួក​​គាត់ បាន​ធ្វើ​ឲ្យ​ប៉ះពា​ល់ចិ​ត្ត​អ្នកដែ​ល​បាន​មើល​ឃើញ​ហេតុ​ការណ៍ នៅ​យប់​នោះ។​

ក្រោយ​មក ខ្ញុំ​ក៏បា​ននឹ​ក​ចាំអំ​ពី​អ​គ្គីភ័​យនោះ​ ជា​រៀង​រាល់​ពេ​លដែ​ល​ខ្ញុំអា​ន​រឿងរ​បស់​លោក​សាដ្រាក់ ​លោក​មែសាក់ និងលោ​ក​អ័បេឌ-នេកោ។ ពេល​ដែល​ពួក​គេត្រូ​វទ​ទួល​ទោស​ប្រហារ​ជីវិត ដោយ​សារ​មិន​ព្រម​ថ្វា​យប​ង្គំស្តេ​ច តាម​​​ព្រះរាជ​ក្រឹ​ត្យ(ដានីយ៉ែល ៣:១០-១២)​ ពួក​គេ​ក៏​បាន​ចូល​ទៅ​ក្នុងគុ​ក​ភ្លើង ដោយ​សេចក្តី​ក្លាហា​ន ដើម្បី​ព្រះ​ដែល​ខ្លួន​ស្រឡាញ់(ខ.១៦-១៨)។ ហើយ​ព្រះអ​ម្ចាស់​បា​ន​ឈ​រ​នៅជា​មួ​យ​ពួក​គេ នៅក្នុ​ងគុ​ក​ភ្លើង​នោះ(ខ.២៥) បាន​ជា​ពួក​គេ​មិន​ត្រូវ​ភ្លើ​ងឆេះ​ឡើ​យ។

ពេល​ដែល“អណ្តាត​ភ្លើង”​នៃជី​វិត ល្បង​លយើ​ង សូម​ឲ្យ​អ្នក​ដែល​សង្កេត​មើល​យើង ទទួល​ស្គាល់​ថា…

ជាប់នៅក្នុង

ថ្មី​ៗ​នេះ ពេល​ដែ​ល​ភិរយា​របស់​ខ្ញុំកំពុងប្រើ​កុំព្យូទ័រ​លែប ថប់​របស់​នាងនៅ​ផ្ទះ នាង​ស្រាប់​តែ​ចាប់​អារម្មណ៍​​​ឃើញ​ថា កុំព្យូទ័រ​រប​ស់នា​ង​ជិ​ត​អស់​ថ្ម​ហើយ បាន​ជា​វា​ហៀប​នឹង​រលត់​ទៀត។ នាង​បា​នដោ​តឌុ​យ​របស់​កំព្យូ​ទ័រ​នោះ ចូល​ក្នុង​ព្រី​ក្នុង​ជញ្ជាំង​ហើយ ដូច្នេះ វា​គួរ​តែ​មិន​ឆាប់​អស់​ថ្ម​ដូច​នេះទេ​។ ដូច​នេះ នាង​ក៏​បាន​ពិនិត្យ​មើល​ខ្សែ​ភ្លើង​របស់​កុំព្យូទ័រ​នោះ ទាំង​មើល​ខ្សែរ​បស់​ដុំសាក​ថ្មរ​បស់​វា​ផង ហើយ​ក៏​រក​ឃើញ​ថា ដុំ​សាក​ភ្លើង​របស់​នាង​ បាន​​ភ្ជាប់​​​​ជាមួយនឹង​កុំព្យូ​ទ័រ តែវាមិន​បា​នដោ​ត​ភ្ជាប់​នឹង​ចរន្ត​ភ្លើង​ក្នុង​ព្រីក្នុ​ង​ជញ្ជាំ​​នោះ​​ទេ! នាង​ក៏​មើ​លម​ក​ខ្ញុំ ទាំង​ហួស​ចិត្ត រួច​និយាយ​ថា “កុំព្យូទ័រ​នេះ មិន​បាន​នៅជា​ប់​នឹ​ងប្រ​ភព​ភ្លើង​រ​បស់​វា​ទេ។”

ពេល​ដែល​នា​ង​និយា​យ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ពី​បទ​គម្ពីរ អេសាយ ៤០:២៧-៣១ ដែល​ចែង​ អំពី​អំណាច​ចេស្តា​របស់​ព្រះ។ ហោរា​អេសាយ​បា​​ន​ស្គាល់ប្រ​ភព​ដ៏​ពិត និង​មិន​ចេះរីង​ស្ងួត​នៃ​កម្លាំង ដែល​យើង​ត្រូវ​ស្វែង​រក នៅ​ក្នុង “ព្រះ​យេហូវ៉ា ដែល​​ទ្រ​ង់​​​គឺជា​ព្រះ​អាទិករ ជា​ព្រះ​ដែល​បា​នប​ង្កើត​រប​ស់​ស​ព្វ​សារ​ពើរ រហូតដ​ល់​​ចុងបញ្ចប់​នៃ​ផែន​ដី”(ខ.២៨)។ រួច​គាត់​ក៏​បាន​និយាយ​ទៅ​កាន់ អស់​​អ្ន​ក​ដែល​ខ្សោ​យ​កម្លាំង ដោយ​លើក​ទឹក​ចិ​ត្តពួ​ក​គេ ឲ្យ​រំពឹង​ដល់​ព្រះ​អម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី​ពី​ទ្រង់(ខ.២៩-៣១)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀបប្រ​​ដូ​ច​យើង ទៅនឹ​ង​​ខ្នែង​ទំពាំង​បាយ​ជូ ដែល​នៅ​ជាប់នឹង​ទ្រង់ ដែល​ជា​ដើម​ទំពាំង​បាយ​ជូរ​(យ៉ូហាន ១៥:៤-៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ គឺ​មិន​ខុ​ស​ពីប​ទ​គម្ពី​រ​អេសាយ ៤០:៣១ ដែល​បាន​សន្យាថា​ ប្រសិន​បើ​យើង​ជាប់​នៅ​ក្នុងព្រះ “នោះយើ​ង​នឹង​មា​នក​ម្លាំង​ចម្រើ​នជា​និ​ច្ច យើង​នឹង​រត់​ទៅឥ​ត​ដែលហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ”។

នៅ​ពេល​ដែល​យើង​នឿយ​ព្រួយ ហើយ​ពិបាក​ចិត្ត យើង​ត្រូវ​តែ​តភ្ជាប់​ខ្លួន​យើង​ ទៅ​នឹង​​ប្រភព​ដ៏​ពិត​នៃ​កម្លាំង និង​ជីវិត។ –…

ការមានសំណួរជារឿងធម្មតា

វាជា​រឿង​ធម្មតា​ទេ ដែល​សេច​ក្តី​ភ័យខ្លា​ច និង​ការ​សង្ស័យ​កើត​មាន​​​នៅ​ក្នុង​ចិត្ត​រ​បស់​យើង​ នៅ​ពេល​ខ្លះនោះ​។ យើង​ប្រហែល​​ជា​សង្ស័យ​ថា “ចុះ​បើ​សិន​ជា​នគរ​ស្ថាន​សួគ៌​មិន​មាន ដូច​ដែល​យើង​ជឿទេ​នោះ តើយើងនឹងទៅជាយ៉ាងណា?” ឬ​សង្ស័យថា “តើ​ព្រះ​យេស៊ូវ​ពិ​ត​ជាផ្លូ​វតែ​មួ​យ ទៅ​កា​ន់​ព្រះ​មែន​ឬ?” ហើយ “តើ​នៅ​ទីប​ញ្ចប់ ខ្ញុំ​នឹង​ជួប​ការ​ជំនុំជ​ម្រះ ដោយ​សារ​ការ​ប្រព្រឹត្តរ​បស់​ខ្ញុំ​ឬ?” សំណួរ​បែប​នេះ គួរ​តែ​ទទួល​បាន​នូវ​ចម្លើយ​ដ៏​ក្បោះក្បា​យ ពោល​គឺ​គេ​មិន​គួរ​ប្រញាប់​ឆ្លើយ​ពេកឡើយ។ លោក​យ៉ូហាន បាទីស្ទ គឺជា​អ្ន​ក​ដែល​ព្រះ​យេស៊ូវ​បាន​ហៅថា​ ពួក​ហោរា​ដ៏​អស្ចារ្យ​បំផុត​(លូកា ៧:២៨)។ មុន​ពេល​គេ​យក​គាត់​ទៅ​ប្រ​ហារ​ជីវិត គាត់​ក៏​បាន​ទូល​សួ​រ​ព្រះ​យេស៊ូវ​នូវ​សំណួរ​ខ្លះៗ​ផ​ងដែ​រ(ខ.១៩)។ គាត់​ចង់​ដឹង​ច្បាស់ ​ថាតើ​ព្រះ​យេស៊ូ​វ​ពិត​ព្រះ​មែស៊ី​មែន​ឬ ព្រោះ​បើ​ទ្រង់​មិន​មែន​ជា​ព្រះ​មែ​ស៊ី​ទេ នោះ​ការ​ងារ​ដែ​លគាត់​បា​ន​ធ្វើ​ថ្វាយ​ព្រះ​ក៏​គ្មាន​ប្រយោជន៍​ដែរ។

ត្រង់​ចំណុច​នេះ ព្រះយេ​ស៊ូវ​ទ្រង់​បាន​ឆ្លើយ​តប តាម​របៀបដែ​ល​លើក​ទឹក​ចិត្ត ដែល​យើង​គួរ​យក​តម្រាប់​តាម។ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​ស្តីប​ន្ទោស ឬ​រិះគ​ន់គា​ត់ ដោយ​សារ​ចម្ងល់​របស់​គាត់​ឡើយ​ ផ្ទុយ​ទៅវិ​ញ​ទ្រង់​បាន​បញ្ជា​ក់ថា​ ទ្រ​ង់ពិត​ជា​ព្រះមែ​ស៊ី​មែន ដោយ​សម្អា​ងទៅ​លើ​កា​រអ​ស្ចារ្យដែ​ល​ទ្រង់​កំពុង​ធ្វើ។ ក្នុង​​នាម​​ជា​​​សាក្សី​ដែ​លបា​ន​ឃើញ​ការ​អស្ចារ្យ​របស់​ទ្រង់ សិស្ស​របស់​លោក​យ៉ូហាន​ អាច​វិល​ត្រឡ​ប់ម​ក ជ​ម្រាប​គ្រូរប​ស់​ខ្លួន​វិញថា ​ទ្រង់​ពិ​តជា​ព្រះ​មែស៊ី​មែ​ន។ ជា​កា​រពិត​ណាស់ ទ្រង់​ក៏​បាន​ធ្វើ​ការ​ជាច្រើ​ន​ទៀត ដូច​ជា​ការ​ប្រើ​ពា​ក្យ និង​បទ​គម្ពីរ(ខ.២២) ដែល​ដក​ស្រង់​ចេញ​ពី​បទ​ទំ​នាយ ដែល​ហោរា​អេសាយ​បានថ្លែង អំ​ពី​ការ​យាងម​ក​នៃ​ព្រះ​មែស៊ី​(អេសាយ ៣៥:៤-៦ ៦១:១) ហើយ​លោ​ក​យ៉ូហា​ក៏ពិ​តជា​បា​នដឹ​ងច្បា​ស់​ អំពី​បទទំ​នាយ​នោះ​ផ​ង​ដែរ។

បន្ទា​ប់​មក ព្រះយេ​ស៊ូវ​ទ្រង់​ក៏​បា​នបែរ​មក​រក​ប​ណ្តាជ​ន​វិញ ហើ​យមា​ន​បន្ទូ​ល​សរសើរ​លោកយ៉ូហាន(លូកា ៧:២៤-២៨) ដើម្បី​កុំ​ឲ្យគេ​ស​ង្ស័យ​ថា​…

ពេល​ដែល​មិន​ត្រូវ​និយាយ

ខ្ញុំ​មាន​ទីលំ​នៅ ក្នុង​តំបន់​ញូ អីងគ្លិន(New England) ដែល​នៅ​ទីនោះ កីឡា​វាយ​កូន​បាល់​បេសប៊ល ស្ទើរ​តែ​ក្លាយ​ជាសា​សនា ដែ​លប្រ​ជា​ជន​បាន​នាំ​គ្នាប្រ​កាន់​យក​ទៅ​ ហើយ។ ទោះ​បី​ជា​ការ​ជជែក​គ្នា​អំពី​ក្រុម​កីឡាករ​បូស្ទុន រេត សក់(Bonston Red Sox) នៅ​កន្លែង​ធ្វើកា​រ គឺ​ជា​ការ​ល្មើស​ច្បាស់​ក៏​ដោយ ក៏​គេ​នៅ​តែ​មិ​នអា​ចហាម​​ឃាត់​អ្នក​គាំ​ទ្រ​របស់​ក្រុម​កីឡាក​រ​នេះបា​នឡើយ ព្រោះ​ពួក​គេស្រ​ឡាញ់​ក្រុមកី​ឡាករ​របស់​ខ្លួន ខ្លាំង​យ៉ាង​នេះ​ទៅ​ហើយ​។

ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ឃើញ​សំណួរ​មួយ ដែល​គ្រីស្ទ​ប​រិស័ទ​ត្រូវ​ឆ្លើយ។​ សំណួរ​នោះ​គឺ “តើ​មាន​ពេល​ដែល​គ្រីស្ទ​បរិស័ទមិន​គួរ និយាយ​គ្នា​អំពី​ព្រះ​ឬ?” ខ្ញុំ​យល់​ថា មាន។ ពេល​យើង​ប្រឈម​មុន​នឹង​ការ​សួរ​ដេញ​ដោល អំពី​ជំនឿ​ ដែល​ត្រូវ​បា​ន​ធ្វើ​ឡើង ដោយ​ចិត្ត​មិន​ស្មោះត្រ​ង់ ជា​ញឹក​ញប់ ការ​មិន​មាត់​មិន​ករ អាច​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អបំ​ផុត​​។​ ពេល​ព្រះ​យេស៊ូវ​ស្ថិត​​នៅក្នុង​ស្ថាន​ភាព​តទល់​គ្នា ​ជា​មួយ​លោក​កៃផាស ជា​ដំបូង ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​​មិន​​មាន​បន្ទូល​ត​បឡើ​យ(ម៉ាថាយ ២៦:៦៣)។ ទ្រង់​ជ្រាបថា លោក​កៃផាស​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះសេ​ចក្តី​ពិ​ត​ទេ​(ខ.៥៩)។ ពេល​យើង​មិន​ដឹ​ង​អំពី​បំ​ណង​​ដែលអ្នក​ដទៃ​មាន ក្នុ​ង​ការ​ចោទ​សួរ​យើ​ង យើង​​ត្រូវ​​​តែ​ឆាប់​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​ នៅ​​ក្នុង​​ស្ថាន​​ភា​ព​​នីមួយ​ៗ ដើម្បី​ឲ្យយើ​ង “​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ”(កូល៉ុស ៤:៦)។

ម្យ៉ាង​ទៀត បើ​ការ​ឆ្លើយ​សំណួរ​នោះ ធ្វើ​ឲ្យ​ការ​សន្ទនា​ក្លាយ​ជា​បែក​អូរ​ហូរ​ជា​ស្ទឹង ហើយ​ប្រធាន​បទ​បែក​ចេញ​ឆ្ងាយ​ពី​ព្រះ​គ្រីស្ទ នោះ​យើង​ប្រហែល​ជា​ត្រូវ​ឆ្អាក​ការ​សន្ទនា​នោះ​សិន ហើយ​រង់​ចាំ​សន្ទ​នា​គ្នា នៅ​ថ្ងៃ​ក្រោយ​ទៀត។

តើ​មាន​ពេល​ណាទៀ​ត ដែល​ការ​មិន​មាត់​មិ​នក​រ អាច​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អបំ​ផុត? បើ​សិន​ជា​ការ​ជជែក​គ្នាអំ​ពី​សេចក្តី​ជំនឿ ក្នុង​ពេល​ធ្វើ​ការ…

ចូរកុំខ្លាច

ភរិយា​រ​បស់​ខ្ញុំ​មាន​ជម្ងឺ​ជា​ទម្ងន់ ពេល​នាង​មាន​ផ្ទៃពោះ​កូន​ទីពីរ។ ពេល​ដែល​វេជ្ជ​បណ្ឌិត​កំពុ​ង​ព្យាយាម​ពិនិត្យ​មើលឲ្យ​ដឹង​ថា​នាង​មាន​ជ​ម្ងឺ​អ្វី នា​ង​ក៏​ចេះ​តែ​ខ្សោយ​ទៅ​ៗ ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។

ពេល​ខ្ញុំ​ឃើញ​នា​ង​ទទួល​រង​ការ​ឈឺចា​ប់ដូ​ច​នេះ ខ្ញុំ​​មាន​អារម្មណ៍​តក់​ស្លត់ ហើយ​មិន​ដឹង​ថា អាច​ជួយ​អ្វី​ដល់​នាង​បាន​ទេ។ នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​មិន​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង​សោះ។ មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ ពេល​ខ្ញុំ​កំពុង​ស្វែង​រក​ការ​កំសាន្ត​ចិត្ត​ពី​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​បើក​ចំ​ខ​ទី​១ នៃ​ក័ណ្ឌគ​ម្ពីរ​អេសាយ​ជំពូក ៤៣។

បទ​គម្ពីរ​នេះ​ចា​ប់​ផ្តើម​ដោយ​ពាក្យ​ថា “កុំ​ខ្លាច​ឡើយ” ហើយ​បាន​បញ្ចប់​ដោយ​ពាក្យ​ថា “ឯ​ង​ជា​របស់​អញ”។ ភ្លាម​នោះ ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ក៏​បាន​មាន​បន្ទូល​ម​ក​កាន់​ខ្ញុំ​ ដោយ​ផ្ទាល់ តាម​បទ​គម្ពី​រ​នោះ​តែ​ម្តង។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ពួកសាសន៍​អ៊ីស្រា​អែល ដោយ​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ខ្លាំង បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ទ្រង់​ក៏មា​ន​ព្រះ​ ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជានិច្ច​ដែរ គឺ​​ដូច​​ដែ​ល​​ទ្រង់​​បាន​ប្រើ​​ពា​ក្យ​ថា “កាលណា​ឯ​ង​ដើរ​កាត់​ទឹក​ធំ ... ដើរ​កាត់ទន្លេ​ ... លុយ​កាត់​ភ្លើង”(ខ.២)។ ឃ្លាទាំ​ង​នេះ បាន​បន្លឺ​សម្លេង​កាន់​តែ​ខ្លាំង​ឡើង​ៗ ចេញ​ពី​ទំព័​រ​សៀវ​ភៅ មក​ប៉ះពា​ល់ចិ​ត្ត​រប​ស់​ខ្ញុំ។

ការ​កម្សាន្ត​ចិត្ត​របស់​យើង​ក្នុង​ពេល​នោះ មិន​មែន​ទទួល​បាន​ពី​សេចក្តី​សន្យា​អំពី​ការ​​ប្រោសឱ្យ​ជា ឬ​ទទួល​បាន​ពី​ការ​អស្ចារ្យ​ឡើយ ប៉ុន្តែ វា​កើត​ចេញ​ពី​ការ​ដឹង​ជាក់​ថា ទ្រង់​មិន​បាន​ទុក​យើង​​ចោល​ឡើយ។ ជាង​នេះ​ទៅ​ទៀត យើង​បាន​ជួប​រឿង​ដែល​គួរ​ឲ្យត​ក់ស្ល​ត់ជា​ច្រើ​ន​ទៀត ជា​ពិសេស​បន្ទាប់​ពី​អេធិន(Ethan)ចាប់កំ​ណើត ខ្ញុំមា​ន​អារម្មណ៍​ថា ទាំង​ម្តាយ​និង​កូន​ហាក់​ដូច​ជា​មិន​សង្ឃឹម​ថា​រស់​សោះ។ ប៉ុន្តែ ព្រះបា​ន​ប្រើព្រះ​បន្ទូ​ល​ទ្រង់ លោម​កម្សាន្ត​ចិត្ត​យើង ហើយ​ជួយ​ឲ្យយើ​ង​ត្រៀម​ខ្លួន សម្រា​ប់ពេ​ល​ដែល​​កាន់​តែ​ពិបា​ក!

សូម​​​ឲ្យ​​ព្រះប​ន្ទូល​​ព្រះនៅ​ថ្ងៃនេះ​ ក្រើន​រំឭក​ដល់​អ្នក​ថា ទ្រង់​មិន​ដែល​ទុក​អ្នក​ចោល​ឡើយ​។…

អំណាច​នៃ​ការឆ្លើយតប ដោយ​សុភាព

មាន​ពេល​មួយ រថយន្ត​រប​ស់ខ្ញុំ​​បាន​ខូច នៅ​ផ្លូវ​ក្រោម​ដី អំឡុង​ម៉ោង​ដ៏​មមាញឹក នៅ​ទី​ប្រជុំ​ជន​នៃ​ទីក្រុង​បូស្តុន។ អ្នក​បើក​បរ​ផ្សេង​ទៀត ​បា​ន​បង្ហាញ​អារម្មណ៍​ធុញ​ទ្រាន់ ពេល​ពួក​គេកំ​ពុង​ព្យាយាម​បើក​វ៉ា​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន រថយន្ត​របស់​ខ្ញុំ​ត្រូវ​បាន​សណ្តោង ​ទៅ​កាន់​ស្ថានីយ​មួយ​កន្លែង ដើម្បី​ជួស​ជុល។ ក្រោយ​មក វា​ក៏​ខូច​ម្តង​ទៀត ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ជាប់​គាំង​ដំណើរ នៅ​តាម​ផ្លូវ​កាត់​តាម​ព្រំ​ប្រទល់​រដ្ឋ​នៅ​ម៉ោង​២​រំលង​អាធ្រាត។ ដូច​នេះ ខ្ញុំ​ក៏​យក​វា​ទៅ​យាន្ត​ដ្ឋាន​ម្តង​ទៀត​។

គួរ​ឲ្យ​ស្តាយ​ណាស់ មាន​រថយន្ត​ចត​នៅ​យាន្ត​ដ្ឋាន ច្រើន​ជាង​មុន​ពី​រ​ដង ក្នុង​អំឡុង​ពេល​ប្រកួ​ត​កីឡា​វាយ​កូន​បាល់ រេតសក់​(Red Sox)។ ពេល​ចេញ​ពី​ធ្វើកា​រ នៅថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​ទៅ​យក​ឡាន។​ តែ​ពេល​ទៅដ​ល់ មាន​រថ​យន្ត​៣០​គ្រឿង កំពុង​ចត​ជុំ​វិញវា​!

​អាច​និយាយ​បាន​ថា ខ្ញុំ​មិន​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទទេ នៅ​ក្នុង​កា​រមាន​ប្រតិ​កម្ម​តបជា​ដំបូង ចំពោះ​ស្ថាន​ភាព​បែប​នេះ។ ពោល​គឺ​ខ្ញុំ​បាន​ស្រែក​ឡូឡា​ ច្រងេង​ច្រងាង ហើយ​ក្រោយ​មក ទើប​ខ្ញុំ​​ដឹង​ខ្លួន​ថា អាកប្ប​កិរិយ៉ា​បែ​ប​នេះ គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​គ្មាន​ចិត្ត​ចង់​ជួយ​ជួស​ជុល​រថយន្តរ​បស់​ខ្ញុំ ពេល​ជិត​ដល់​ម៉ោង​បិទ​យាន្ត​ដ្ឋាន​ប៉ុណ្ណោះ ដូច្នេះ​ហើយ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​ឡូឡា។ ខ្ញុំ​ក៏​បាន​អង្រួន​ទ្វារ​កញ្ចក់​របស់​យាន្ត​ដ្ឋាន ដើម្បី​ឲ្យ​ពួក​គេ​បើក​ទ្វារ។ ខ្ញុំ​រឹត​តែខឹ​ង​ថែម​ទៀត ពេល​ឃើញ​ពួក​កម្មករ​សើច​ចម្អក​ឲ្យ​ខ្ញុំ។

ខ្ញុំ​ស្ទើរ​តែ​ឈាន​ជើង​ចេញ​មិន​រួច ពេល​ដឹង​ថា ខ្លួន​មាន​លក្ខណៈ​ខុស​ពី​ព្រះ​គ្រីស្ទ​ខ្លាំង​ប៉ុណ្ណា។ ខ្ញុំ​​ក៏​គោះ​ទ្វារ​កញ្ចក់​នោះ ហើយ​និ​យាយ​ត្រង់​ៗ ទៅ​កាន់​បុគ្គលិក​នៅ​ខាង​ក្នុង​ថា “​ខ្ញុំ​សុំទោ​ស”។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល! ពួក​គេ​ក៏បើ​កទ្វា​រ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ខាង​ក្នុង ហើយ​ខ្ញុំ​បាន​និយាយ​យ៉ាង​សុភាព​ទៅកា​ន់​ពួក​គេ​ថា គ្រីស្ទ​បរិស័ទ​មិន​គួរ​មាន​អាកប្ប​កិរិយ៉ាដូ​ច​ខ្ញុំ​ទេ។ ប៉ុន្មាន​នាទី​ក្រោយ​មក ពួក​គេ​ក៏​បាន​ផ្លាស់​ទីតាំ​ង​របស់​រថយន្ត​ផ្សេង​ទៀត…

ទង្វើនៃការដឹងគុណ

មាន​មនុស្ស​តិច​តួច​ណាស់ ដែល​ស្គាល់​ខ្ញុំ​កាល​នៅ​ក្មេង ច្បាស់​ជាង​លោក​ហ្វ្រង់​ស៊ីស អាលែន(Fran-cis Allen) ដែល​ជា​គ្រូ​គង្វាល ដែល​បាន​នាំខ្ញុំ​ ឲ្យ​ទទួល​ជឿព្រះ​យេស៊ូវ​គ្រីស្ទ។ ក្នុង​នាម​ជា​គ្រូអ​ធិប្បាយ​ដ៏​ឆេះ​ឆួល​ម្នាក់ ដែល​ដុតបញ្ឆេះ​ចិត្ត​ពួក​ជំនុំ​ពី​អសនា​ទៅ គាត់​​ជា​គំរូដែលស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ ដែល​បង្ហាញ​ពី​ភាព​ស្រទន់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ពេល​នៅ​ខាង​ក្រៅ​អសនា។

ពី​ដំបូង គាត់​​បាន​សំគាល់​ឃើញ​ថា ខ្ញុំ​ចូល​ចិត្ត​ព្យាយាម​​ “ទិញ” ការ​ទទួល​ស្គាល់ ពី​អ្នក​ដទៃ ដោយខំ​ធ្វើកិច្ចកា​រឲ្យ ហួ​ស​ពី​ការ​រំពឹ​ងទុក ហើយ​ធ្វើ​លើស​​ពី​អ្វី​ដែល​គេ​ឲ្យធ្វើ​។ គាត់​​បាន​ប្រាប់​ខ្ញុំថា “នេះ​ជាបុគ្គ​លិក​លក្ខណៈ​ដ៏​ល្អ សម្រាប់​ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដទៃ តែ​អ្នក​មិន​គួរ​ប្រើអំ​ណោយ​ទាន​ទាំង​នេះ ដើម្បី​ទិញកា​រទទួល​ស្គាល់​ពី​មនុស្ស ឬ​ពី​ព្រះ​ឡើយ”។

ដើម្បី​ជួយ​ពន្យល់​ខ្ញុំ​អំពី​ប​ញ្ហានេះ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យអាន​​ព្រះប​ន្ទូល​សន្យា​រ​បស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ម៉ាថាយ ១១:៣០ ដែល​ចែង​ថា “នឹម​របស់ទ្រ​ង់​គឺ​ងាយ​ទេ”។ ជួន​កាល គេ​យល់​ថា ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុច​នេះ ហាក់​ដូច​ជា​សាមញ្ច​ពេក បា​នជា​គេ​មិន​យល់​ថា ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ពិត​ឡើយ។ បន្ទាប់​មក គាត់​បាន​ចង្អុល​បង្ហាញ​ទៅ​បទ​គម្ពីរ​មីការ ៦:៦-៨ ដោយ​ពាក្យ​ថា “ឥឡូវ​នេះ សូម​អាន​បទ​គម្ពី​រនេះ​ ហើយ​សួរ​ខ្លួន​ឯង​ថា តើ​អាចមាន​អំណោយ​អ្វី​ខ្លះ ដែលព្រះទ្រង់មិនទាន់មាន បានជាអ្នកត្រូវ​​ថ្វាយអំណោយនោះ​ទៅទ្រង់ឬទេ?” ជាការ​ពិត​ណាស់ ចម្លើយ​នោះ​គឺទេ។

បន្ទាប់​មក គាត់​ក៏​បាន​បន្ត​ពន្យល់​ថា គេ​មិន​អាច​ទិញ​ព្រះ​បាន​ឡើយ ព្រោះ​អំណោយ​ទាន​នៃ​ព្រះ​គុណ គឺ​សម្រាប់​ទទួល​ដោយ​មិន​គិត​ថ្លៃ។ ដោយសារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​គួរ​ឆ្លើយ​តប​ដូច​ម្តេច​ខ្លះ?…

ការធ្វើការទន្ទឹមគ្នា

នៅ​ក្នុង​សៀវ​ភៅ​រចនា​រូប​ថត​របស់​គ្រួសារខ្ញុំ​ គឺ​មាន​រូប​ថត​របស់​កូន​ស្រី​ខ្ញុំ​មួយ​សន្លឹក ពេល​នាង​មាន​អាយុ​​៤ឆ្នាំ។ ក្នុង​រូប​ថត​នោះ នាង​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​ខ្ញុំ ដោយ​ប្រើ​ញញួរ​ជ័រ​​​សម្រាប់​ក្មេង​លេង ដើម្បី​ជួស​ជុល ជញ្ជាំង​នៅ​ជំហៀង​ផ្ទះ។ យើង​បាន​ធ្វើ​ការ​ទន្ទឹម​គ្នា នៅ​ថ្ងៃ​នោះ នាង​បាន​ធ្វើ​ត្រា​ប់​តាមគ្រប់សកម្មភាព​របស់​​ខ្ញុំ ហើយ​នាង​ពិត​ជា​ជឿ​ថា ខ្លួន​ឯង​ក៏​កំពុង​​ជួយ​ជួស​ជុល​ផ្ទះ​ផង​ដែរ។ ខ្ញុំ​មិន​ដែល​បាន​អរ​សប្បាយ​នឹង​ការងារ​ផ្ទះ ខ្លាំង​ដូច​ពេល​នោះ​ឡើយ។ តាម​រូប​ភាព​ក្នុង​រូប​ថត​នោះ ខ្ញុំអា​ច​ដឹង​ច្បាស់​ថា នាង​ក៏​កំពុង​តែ​អ​សប្បាយ​នឹង​កិច្ច​ការ​​នោះ​​​ដែរ។

រូប​ថត​នោះ​បាន​រំឭ​ក​ខ្ញុំ​ថា កូន​ៗ​របស់​យើ​ង​យក​តម្រាប់​តាម ពាក្យ​សម្តី ឬ​សកម្មភាព​ភាគ​ច្រើន ដែល​ពួក​គេឃើ​ញ​យើង​ធ្វើ។ ពួក​គេ​ក៏​មាន​ការ​យល់​ដឹង ​អំពី​បុគ្គ​លិក​លក្ខណៈ រ​បស់​ព្រះ ស្រប​ទៅ​តាម​បុគ្គលិក​លក្ខ​ណៈ​ដែល​ពួក​គេ​ឃើញ​​​យើង​មាន ក្នុង​នាម​ជា​ឪពុកម្តាយផងដែរ។ បើ​យើង​មាន​ភាព​ដាច់​ខាត ហើយ​គ្មាន​ក្តី​មេត្តា នោះ​ពួក​គេ​ក៏​ងាយ​នឹង​យល់​ថា ព្រះ​ទ្រង់​ក៏​មាន​លក្ខណៈ​ដូច​នោះ​ដែរ។ បើ​យើង​ខ្វះ​ភាព​ជិត​ស្និទ្ធ និង​ភាព​កក់​ក្តៅ នោះ​ពួក​គេ​ក៏ងា​យនឹង​​​យល់​ថា ព្រះ​ទ្រង់​ក៏​​​ខ្វះខាត​ដូច​នោះ​ផង​​​ ដែរ។ ក្នុង​នាម​ជា​មាតា​បិតា យើង​មាន​តួនាទី​ដ៏សំ​ខាន់​បំផុត ​ក្នុង​ការ​ជួយ​កូន​យើង ឲ្យ​ស្គាល់​ព្រះ​ច្បាស់ ជា​ពិសេស គឺ​ជួយ​ឲ្យ​ពួក​គេ​យល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​គ្មាន​លក្ខ​ខ័ណ្ឌ​។

ខ្ញុំ​អាច​ស្រមៃ​ថា សៀវភៅ​រចនា​រូប​ថត​របស់​គ្រួសារ រវាង​ខ្ញុំ​និង​ព្រះ ក៏​មាន​រូប​ភាព​ស្រដៀង​គ្នា​នឹង​រូប​ថត​នោះ​ផង​ដែរ។ ខ្ញុំ​កំពុង​រៀន​សូត្រ​ពី​ទ្រង់ អំពី​របៀប​រស់​នៅ របៀប​ស្រឡាញ់ និង​របៀ​ប​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​ក្លាយ​ជា​ផ្នែ​ក​ដ៏​អមតៈ​នៃ​ជីវិត​ខ្ញុំ។ បន្ទាប់​មក ទ្រង់​បង្រៀន​ខ្ញុំ អំពី​របៀប​បង្រៀន​អ្នក​ដទៃ​(ចោទិយកថា ៦:១-៧)។

សូម​ព្រះអ​ម្ចាស់​ប្រទាន​ពរ ​ឲ្យ​យើង​ខ្ញុំ​មាន​ការ​យល់​ដឹង​អំពី​ទ្រង់ និង​ប្រទាន​នូវ​ប្រាជ្ញា ដើម្បី​ចែក​ចាយ​ព្រះ​ពរ​ទាំង​នេះ…